ការអភិវឌ្ឍន៍

​សណ្ដែកសៀង​ឲ្យ​ផល​ល្អ ​តែ​មាន​តម្លៃ​ថោក

ភ្នំពេញ: ដំណាំ​សណ្ដែកសៀង​នៅ​ខេត្ត​រតនគីរី​ឆ្នាំនេះ ឲ្យ​ផល​ខ្ពស់​តែ​តម្លៃ​នៅ​ទាប ជាង​ឆ្នាំមុន​។ ឯ​ផ្ទៃដី​ដាំ​សណ្ដែក​ឆ្នាំនេះ​ក៏​ថយ​ចុះ​ដែរ ដោយសារ​ដំណាំ​កៅស៊ូ​កាន់ តែ​ធំ ដាំ​សណ្ដែកសៀង​នៅ​ពីក្រោម​លែងកើត​។​

លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី និយាយ​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ថា ការ​ប្រមូល​ផលដំណាំ​សណ្ដែកសៀង​នៅ​ខេត្ត​រតនគីរី មក​ទល់​ពេលនេះ​(៧​វិច្ឆិកា​) បាន​ប្រមាណ​៦៥​ភាគរយ នៃ​ផ្ទៃដី​ដែល​ដាំ​បាន​ជាង​៤.៥០០​ហិតា​នោះ​ហើយ​។​

អ៊ីតាលី​និង​ហុងគ្រី​ភ្ជាប់​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​នៅ​កម្ពុជា​

    ភ្នំពេញ: ក្នុង​ឱកាស​បំពេញ ទស្សនកិច្ច ទៅកាន់​អឺរ៉ុប អស់​រយៈពេល ប៉ុន្មាន​ថ្ងៃ កាលពី​ចុងខែ​តុលា ដល់​ដើម ខែ វិច្ឆិកា​ឆ្នាំ ២០១៥ កន្លង​មកនេះ លោក  ថោង ខុន រដ្ឋមន្ត្រី​ក្រសួង ទេសចរណ៍​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ ក្រុម ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ពង្រីក​កិច្ច សហប្រតិបត្តិការ ឱ្យ​រឹងមាំ​ថែមទៀត​ជា មួយ​ប្រទេស​អ៊ីតាលី និង ហុងគ្រី ។ 

​វិស័យ​​ឧស្សាហកម្ម​,​សិប្បកម្ម​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ជា​ឆ្អឹង​ខ្នង​នៃ​កំណើន​សេដ្ឋកិច្ច

ព្រះសីហនុ​៖​អនុរដ្ឋ​លខា​ធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ថ្លែង​ថា​វិស័យ​ឧស្សាហកម្ម​,សិប្បកម្ម​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​ហៅ​កាត់​ថា​​SME ជា​ឆ្អឹង​ខ្នង​​នៃ​កំណើត​សេដ្ឋកិច្ច​ជាតិ​​ដោយ​វិស័យ​នេះ​បាន​ចូល​រួម​ផ្ដល់​ការងារ​និង​កំណើន​ប្រាក់​ចំណូល​របស់​ប្រជាជន​ដែល​ជា​សួចនាករ​មួយ​ក្នុង​ទិសដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​រាជរដ្ឋាភិបាល​។

កម្ពុជា​ក្លាយជា​គោលដៅ​សេដ្ឋកិច្ច​របស់​ហុង​គ្រី​

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក ឡា​ស្លូ កូ​វើ ( László KÖVÉR) ប្រធានរដ្ឋសភា​នៃ​ប្រទេស​ហុង​គ្រី បាន​ជួបពិភាក្សា​ការងារ​កាល​ព្រឹក​ថ្ងៃ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​វិមាន​រដ្ឋសភា​។​

មន្ត្រី ​អ​.​ស​.​ប​. ស​សើរ​កម្ពុជា​ថា​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​បានល្អ​បំផុត​

ភ្នំពេញ: តំណាង​មន្ត្រីជាន់ខ្ពស់​នៃ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​.)​បាន​សម្តែង​ កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​យ៉ាង​គួរ​កោតសរសើរ​ដោយសារតែ​ បាន​ឆ្លើយតប​នៃ​កា​រីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍​យ៉ាង​ជោគជ័យ​បំផុត​នា ​កន្លងមក​។​ការកោតសរសើរ​នេះ​បានធ្វើ​ឡើង​ដោយ​លោកស្រី ក្លែ​វ៉ាន់ ដឺ​វ៉ា​រ៉ែ​ន នៅក្នុង​ជំនួប​សវនាកា​រងារ​ជាមួយ​លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ថ្ងៃទី​២​ ខែវិច្ឆិកា​កន្លងមក​។​

Pages

Subscribe to ការអភិវឌ្ឍន៍