ការអភិវឌ្ឍន៍

ឃុំ​សំបួរមាស ស្រុក​មុខកំពូល និង​រដ្ឋបាល​ក្រុង​តាខ្មៅ​កាត់​ចូល​មក​រាជធានី​ភ្នំពេញ សុំ​គោលការណ៍​ក្រសួង​មហាផ្ទៃ​បង្កើត​សង្កាត់​ថ្មី​ចំនួន​៨​​

    ភ្នំពេញ: កាល​ពី​ពេល​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជា​គោលការណ៍​អនុញ្ញាត​ឲ្យ​កែសម្រួល​ព្រំប្រទល់​រដ្ឋបាល រវាង​ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្ត​កណ្ដាល​និង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ព្រមទាំង​កាត់​ផ្ទៃដី​ទំហំ ៣៧៦​ហិតា​ ដែល​ស្ថិត​ក្រោម​រដ្ឋបាល​ក្រុង​តាខ្មៅ​ ​នៃ​ខេត្ត​កណ្ដាល​មក​ដាក់បញ្ចូល​ក្នុង​រដ្ឋបាល​ខណ្ឌ​ដង្កោ​ ​នៃ​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​។​​

ជប៉ុន​ផ្ដល់​ជំនួយ​អភិវឌ្ឍ​សរុប ជា​ថវិកា​ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ឆ្នាំ​១៩៩១​មក

    ភ្នំពេញ: ទស្សនាវដ្ដី​របស់ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ឱ្យ​ដឹង ថា ទំហំ​ទឹកប្រាក់​សរុប​នៃ​ជំនួយ​អភិវឌ្ឍ ផ្លូវការ​របស់​ជប៉ុន​មក​កម្ពុជា សរុប​មាន ចំនួន ២​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់​តាំងពី​ឆ្នាំ​១៩៩១ មក ។​

ទស្សនាវដ្ដី​ចេញផ្សាយ​សម្រាប់ ខែ​តុលា ឆ្នាំ​២០១៥ បាន​ចែក​ដល់​អ្នក សារព័ត៌មាន​កាលពី​ចុង​សប្ដាហ៍​បាន​ឱ្យ ដឹង​ថា ប្រទេស​ជប៉ុន​កំពុងតែ​ឧបត្ថម្ភ គាំទ្រ​ដល់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា លើ​វិស័យ​ជាច្រើន​ផ្សេងៗ​គ្នា​តាមរយៈ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ។​

ធនាគារ​ពិភពលោក​៖​ ការ​ឡើង​កម្ដៅ​ពិភពលោក​អាច​រុញ​មនុស្ស​ ១០០​លាន​នាក់​ធ្លាក់​ចូល​ភាព​ក្រីក្រ​

ការ​ឡើង​កម្ដៅ​ពិភពលោក​អាច​បង្កើន​ជំងឺ​បំផ្លាញ​ផល​ដំណាំ​  និង​រុញ​មនុស្ស​ ១០០​លាន​នាក់​ទៀត​ឱ្យ​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​  បើ​មិន​មាន​ចំណាត់​ការ​ដើម្បី​រារាំង​វា​ទេ​។​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ផ្ដល់ កម្ចី​ និង​ជំនួយ​ឥត​សំណង​៦៤​លាន ដុល្លារ​ដល់​កម្ពុជា​

ភ្នំពេញ:  ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​បាន​ឱ្យ​ដឹង​ថា​ ធនាគារ​ អភិវឌ្ឍន៍​អាស៊ី​ឬ​អេ​ឌី​ប៊ី​(ADB)​បាន​ផ្ដល់ ប្រាក់កម្ចី​សម្បទាន​និង​ជំនួយ​ឥត​សំណង​ មាន​ទឹកប្រាក់​សរុប​ចំនួន ៦៤​លាន ដុល្លារ​អាមេរិក​សម្រាប់​គម្រោងការ ចំនួន ២ គឺ​ការ​កែលំអ​ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ប្រព័ន្ធ​ទប់ស្កាត់​និង​តាមដាន​ជំងឺ​គ្រុន ចាញ់​របស់​ប្រទេស​កម្ពុជា​។​

​បញ្ចប់​កិច្ចសន្យាលក់​សំបុត្រ ចូល​ទស្សនា​រមណីយ​អង្គរ​ពី​ឧកញ៉ា សុខ​គង់

ភ្នំពេញ:  យោង​តាម​សំណើ របស់​ក្រុមហ៊ុន​សុខា​អូតែល រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចប់ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សុខា​អូតែល ក្នុង​ការ​ប្រមូល​ចំណូល​ពី​ការ​លក់ សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ ។ នេះ បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​គណៈរដ្ឋមន្ត្រី​កាលពី​រសៀល ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា​នេះ ។​

Pages

Subscribe to ការអភិវឌ្ឍន៍