ការអភិវឌ្ឍន៍

រដ្ឋសភា​អនុម័ត​លើ​សេចក្ដី ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់ ឆ្នាំ​២០១៦​ មិន​យកពន្ធ​ផ្លូវ​ពី​ម៉ូតូ យានយន្ត​កសិកម្ម​

ភ្នំពេញ:  បើ​ទោះ​បី​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ ពហិការ​មិន​ចូល​ប្រជុំ​សភា ក៏​រដ្ឋសភា បាន​ប្រជុំ​ពិភាក្សា​និង​អនុម័ត​លើ​សេចក្ដី ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ គ្រប់គ្រង​ឆ្នាំ ២០១៦ ឬ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០១៦ ដែល​មាន​៥ ជំពូក និង មាន​១៦ មាត្រា​។ យោង​តាម​ច្បាប់​នេះ ត្រូវ​បាន​លើកលែង​ការ​យកពន្ធ​ពី មធ្យោបាយ​មួយ​ចំនួន ជាមួយ​នឹង​ការ គិតគូរ​ពី​ប្រាក់បៀវត្សរ៍​ទៀត​ផង​ដែរ ។​

ស្ថាប័ន​រាជរដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ពិភាក្សា​បញ្ហា​ប្រឈម​ និង​កាលានុវត្ត​ភាព​ នៃ​ប្រព័ន្ធ​អ៊ីនធឺណិត​

ភ្នំពេញ​៖​ អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ និង​បណ្ដាញ​អង្គការ​ក្នុងស្រុក​ និង​អង្គការ​អន្តរជាតិ​ដែល​ធ្វើ​ការ​លើ​វិស័យ​បច្ចេកវិជ្ជា​សារ​គមនាគមន៍​ និង​ព័ត៌មានវិទ្យា​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​ បាន​សហការ​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​ "​សេរីភាព​អ៊ីនធឺណិត​នៅ​កម្ពុជា​៖​ កាលានុវត្ត​ភាព​ និង​ការ​ប្រឈម"​។​

ក្រសួង​ការងារ​ពង្រឹង​សមត្ថភាព​មន្ត្រីរាជការ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​

ភ្នំពេញ​: ​ក្រសួង​ការងារ​បាន រៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​ការ​ពង្រឹង និង​អភិវឌ្ឍន៍​វិស័យ​របប​សន្តិសុខ​សង្គម ដោយមាន​ការចូលរួម​ពី​អ្នក​ជំនាញ​ផ្នែក គាំពារ​សង្គម​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឡាវ និង​ជប៉ុន ។​

ចិន​ផ្ដល់​ជំនួយ​ជាង​៣​លាន​ដុល្លារ​សង់​អគារ​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា​

ភ្នំពេញ: រដ្ឋាភិបាល​ចិន​បានសម្រេច​ផ្ដល់​ជំនួយ​ចំនួន ២២ លាន​យ័ន ស្មើនឹង​ជាង ៣ លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​អគារ​មួយ​ខ្នង​សម្រាប់​ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា​ដើម្បី​ស​ម្រួ ល​ដល់​កិច្ច​ការងារ​ប្រចាំថ្ងៃ​។ អគារ​ថ្មី​នេះ​មាន​ទំហំ​១.៥០០ ម៉ែត្រការ៉េ​កម្ពស់ ៣ ជាន់ ហើយ​ដំណើរការ​សាងសង់​ក្នុង​រយៈពេល​១៤​ខែ​។​

ក្រសួងមហាផ្ទៃ និង​រាជធានី​ភ្នំពេញ​ពិភាក្សា​ពី​បង្កើត​សង្កាត់​ថ្មី​៨​បន្ថែម​ទៀត និង​ភូមិ​មួយ​ចំនួន​

ភ្នំពេញ: កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​សាលា​រាជធានី ភ្នំពេញ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង មហាផ្ទៃ និង​អាជ្ញាធរ​សាលា​រាជធានី ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្ដីពី​សំណើ សុំ​គោលការណ៍​បង្កើត​និង​កែសម្រួល ព្រំប្រទល់​ភូមិ​,​បង្កើត​រដ្ឋបាល​សង្កាត់​ថ្មី ចំនួន​៨​បន្ថែម​ទៀត និង​ភូមិ​មួយ​ចំនួន ព្រមទាំង​កែសម្រួល​រដ្ឋបាល​ខណ្ឌ និង ព្រំប្រទល់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង ខេត្ត​កណ្ដាល​ក្រោម​អធិបតីភាព លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួង មហាផ្ទៃ​។​

Pages

Subscribe to ការអភិវឌ្ឍន៍