ការអភិវឌ្ឍន៍

រដ្ឋ​មន្ត្រី​បរិស្ថាន​និង​ទូត​អាមេរិក​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្រប់​គ្រង​បរិស្ថាន​នៅ​កម្ពុជា​

ភ្នំពេញ​៖​លោក​​សាយ​សំអុល​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​បាន​អនុញ្ញាត​ឲ្យ​លោក​Willian A.Heidt ឯក អគ្គ​រដ្ឋទូត​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចូល​ជួប​សម្ដែង​ការ​គួរ​សម​និង​ពិភាក្សា​ការងារ​ពាក់ព័ន្ធ​នឹង​ការងារ​គ្រប់គ្រង​បរិស្ថាន​និង​ធន​ធាន​ធម្មជាតិ​នៅ​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១៥​។

រដ្ឋសភា​ប្រជុំ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៦​និង​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ស្ថិតិ​នៅ​ថ្ងៃ​ទី​៣០ វិច្ឆិកា​

ភ្នំពេញ: សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង​ សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​ពិនិត្យ​ពិភាក្សា​ទៅលើ​របៀបវារៈ​ចំនួន​៨ ដើម្បី​ដាក់​ក្នុង​របៀបវារៈ​កិច្ចប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ខាងមុខនេះ​។​

ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា​កើន​មិន​ច្រើន

ភ្នំពេញ: ក្រសួងទេសចរណ៍ អះអាង​ថា រយៈពេល​៩​ខែ ឆ្នាំ ២០១៥ នេះ​ចំនួន​ទេសចរ​អន្តរជាតិ​មក​ទស្សនា កម្ពុជា​បាន​ជាង​៣,៣​លាន​នាក់ គឺ​កើន បាន​៤,៦​ភាគរយ បើ​មធ្យម​រយៈពេល ដូចគ្នា ទៅ​នឹង​ឆ្នាំ​២០១៤ ។ ដោយឡែក បើ​គិតតែ​មួយ​ខែ​កញ្ញា ឆ្នាំនេះ​ភ្ញៀវ អន្តរជាតិ​មក​កម្សាន្ត​នៅ​កម្ពុជា​មាន​ជាង ៣​សែន​នាក់ គឺ​កើន​បាន​តែមួយ​ភាគរយ បើ​ធៀប​ទៅ​នឹង​ខែ​កញ្ញា​ឆ្នាំ​២០១៤​។ 

អ្នក​យក​ព័ត៌មាន​៖​មាន​បញ្ហា​ប្រឈម​ពីរ​ក្នុង​ការ​ធ្វើ​ព័ត៌មាន​ការប្រែប្រួល​អាកាសធាតុ​

ភ្នំពេញ: មន្ត្រី​ជាន់​ខ្ពស់​ក្រសួង ព័ត៌មាន​បាន​លើក​ឡើង​ពី​ការ​លំបាក​ពីរ យ៉ាង​នៅ​ពេល​អ្នកសារព័ត៌មាន​ធ្វើ អត្ថបទ​ដែល​ទាក់ទង​បញ្ហា​នៃ​ការ​ប្រែ ប្រួល​អាកាសធាតុ ។ ការ​លំបាក​ទី​១ គឺ​ការ​ខ្វះ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ និង​ទី​២ គឺ​ការ​មិន​សូវ​យល់​ពី​ពាក្យ បច្ចេកទេស​ស្ដីពី​ការប្រែប្រួល​អាកាស​-​ធាតុ ។​

ប្រទេស​កម្ពុជា​បើកចំហ និង​ជំរុញ​ឱ្យ​មាន​អាជីវកម្ម​បែប​ឌីជីថល​កាន់​តែ​ច្រើន​

ភ្នំពេញ​: មន្ត្រី​ជាន់​ខ្ពស់​នៃ ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែង​នៅ​ក្នុង សិក្ខាសាលា​របស់​ក្រុមហ៊ុន Microsoft ថា វិស័យ​ព័ត៌មាន​វិជ្ជា​មាន​សារសំខាន់ សម្រាប់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកប ដោយ​ចីរ​ភាព វិស័យ​ព័ត៌មាន​វិជ្ជា​របស់ កម្ពុជា​កំពុងតែ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​កម្ពុជា​ក៏​កំពុងតែ​ជំរុញ​ឱ្យ​ក្រុម ហ៊ុន​បច្ចេកវិជ្ជា​មក​បើក​អាជីវកម្ម​នៅ​ក្នុង ប្រទេស​ឱ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ ។​

នេះ​បើ​យោង​តាម​ប្រសាសន៍ របស់​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក​អ៊ុក ប្រជា ក្នុង​សិក្ខាសាលា​រៀបចំ ដោយ​ក្រុមហ៊ុន Microsoft ។​

Pages

Subscribe to ការអភិវឌ្ឍន៍