ការអភិវឌ្ឍន៍

រោងចក្រ​ស៊ីម៉ងត៍​ថ្មី​មួយ​នឹង​ចេញ​ជា​រូបរាង​ជាមួយ​ទឹកប្រាក់​វិនិយោគ​ជាង​២០០​លាន​ដុល្លារ​

ភ្នំពេញ: រោងចក្រ​ស៊ីម៉ងត៍​សាងសង់​ថ្មី​មួយ​នៅ​ខេត្ត​កំពត គ្រោង​វិនិយោគ​ក្នុង​រង្វង់​ទឹកប្រាក់ ២៦២​លាន​ដុល្លារ​អាមេរិក និង​មាន​សមត្ថភាព​ផលិត​បាន ៥.០០០​តោន​ក្នុង​មួយថ្ងៃ​។ លោក អៃ​ឌែ​ន​ឡៃ​នែ​ម នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ជីប​ម៉ុង​អ៊ី​ន​ស៊ី​ស៊ី​មេន បាន​ឲ្យ​ដឹង​បែបនេះ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ជីប​ម៉ុង​អ៊ី​ន​ស៊ី​ស៊ី​មេ​នខ​ប​ភើ​រេ​សិន​និង​ក្រុមហ៊ុន  Citic Heavy Industries Company Limited​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​២០១៥​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយមាន​ការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ព្

ភ្នំពេញ ​គ្រោង​ដំឡើង​ភ្លើងស្តុប​ថ្មី​១០០​កន្លែង​,​កាំ​មេ​រ៉ា​២៦​កន្លែង​នា​ឆ្នាំ​ ២០១៦

ភ្នំពេញ: បើ​តាម​គម្រោង​ដែល​គ្រោងទុក​រួច​ហើយ​នោះ សាលា​រាជធានី​ភ្នំពេញ​ត្រៀម​ដំឡើង​ភ្លើងស្តុប​ថ្មី​ចំនួន​១០០​កន្លែង​, បំពាក់​កាំ​មេ​រ៉ា​២៦​កន្លែង​, ដំឡើង​បន្ទប់​ត្រួតពិនិត្យ​រួម​ចំនួន​១​កន្លែង​។ តាម​ផែនការ​នឹង​ចាប់​ផ្តើម​ការដ្ឋាន​នៅ​ពាក់​កណ្ដាល​ខែ​មករា ឆ្នាំ​២០១៦​ខាងមុខនេះ​។ 

ជប៉ុន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​២០​ម៉ឺន​ដុល្លារ​សម្រាប់​សង​សង់​អគារសិក្សា​បួន​ខ្នង

ភ្នំពេញ: រាជរដ្ឋាភិបាល​ជប៉ុន ក្រោម​ជំនួយ​ឧបត្ថម្ភ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ បាន​ផ្ដល់​ជំនួយ​ឥត​សំណង​នូវ​ថវិកា​សរុប​ចំនួន ២០៩.១៣៥​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​ផ្នែក​អប់រំ​ចំនួន​បី​។ ជំនួយ​នេះ ផ្ដល់​ទៅដល់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​សៀមរាប និង​បន្ទាយមានជ័យ និង​អង្គការ Samaritan's Purse International Relief​។​

ទូត ​កូរ៉េ​៖ វិស័យ​កាត់ដេរ គឺជា​វិស័យ​ចម្បង​មួយ​ដែល​ភ្ជាប់​ចំណង​ទំនាក់ទំនង​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​រវាង​កម្ពុជា​.​កូរ៉េ​

ភ្នំពេញ: លោក KIM WEON JIN ឯកអគ្គរាជទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​វិស័យ​កាត់ដេរ គឺជា​វិស័យ​ចម្បង​មួយ​ដែល​ភ្ជាប់​ចំណង​ទំនាក់ទំនង​សហប្រតិបត្តិការ​ សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​អោយ​ស្អិត​មួ​ត​។ ម្យ៉ាងទៀត វា​ក៏បាន​ក្លាយ​ជា​មធ្យោបាយ​ឈ្នះ​-​ឈ្នះ មួយ​សម្រាប់​ភាគី​កម្ពុជា ក៏ដូចជា​ភាគី​សហគ្រាស​កូរ៉េ​ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​។ ផ្លែផ្កា​ដែល​អាច​ទទួល​បាន​ផល​ចំណេញ​ទាំងសងខាង​បែបនេះ​គឺ​បាន​មក​ដោយសារតែ​ បងប្អូន​ពលករ ពលការ​នី​កម្ពុជា​ទាំងអស់​បាន​ខិតខំ​ប្រឹង​ធ្វើ​ការងារ​អស់ពី​ចិត្ត​ របស់​គាត់​។ ​ការ​ថ្លែង​បញ្ជាក់​បែបនេះ បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី KOREA DAY FOR CAMBODIAN FRIENDS នៅ

ផលិត​ផល​សម្រេច​នឹង​កើត​ដល់​ជាង​មួយ​ម៉ឺន​តោន​នៅ​ឆ្នាំ​ក្រោយ

ភ្នំពេញ​៖​ផលិតផល​សម្រេច​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​អាច​នឹង​មាន​កើន​ឡើង​រហូត​ដល់​ទៅ​១១.០០០​តោន។​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រី​នៃ​ក្រសួង​​ពាណិជ្ជកម្ម​កាល​ព្រឹក​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១៥​កន្លង​មក។​

Pages

Subscribe to ការអភិវឌ្ឍន៍