ការអភិវឌ្ឍន៍

ស្ពាន ​មិត្តភាព​កម្ពុជា​ចិន​ជ្រោយ​ចង្វា​ទី​២​នឹង​សម្ពោធ​ថ្ងៃ​ទី​២២ ខែ​តុលា​ខាងមុខ

    ភ្នំពេញ: បើ​ពុំ​មាន​ការ​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​តុលា​ខាងមុខ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ជ្រោយចង្វា ទី​២ ដែល​ឆ្លងកាត់​ទន្លេសាប និង​រង្វង់ មូល​សួនច្បារ​ត្រើយ​ខាងកើត និង​ត្រើយ ខាងលិច នឹង​ត្រូវ​បាន​ដាក់​សម្ពោធ​ជា ផ្លូវការ ក្រោម​អធិបតីភាព​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​តំណាង រដ្ឋាភិបាល​ចិន ។​

ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​នឹង​ជួយ​ដល់​សកល​វិទ្យាល័យ​ក្រចេះ​

    ភ្នំពេញ៖ការិយាល័យ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​គាត​ឈន់ បាន​ឱ្យ​ដឹង​ថា គណៈប្រតិភូ​មួយ​របស់ ខេត្ត​ក្វាង​ស៊ី នៃ​ប្រទេស​ចិន​កំពុង​ធ្វើ ទស្សនកិច្ច​នៅ​កម្ពុជា ដោយ​បាន​ជួប ពិភាក្សា​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ ការ​គាត​ឈន់ និង​ទៅ​ទស្សនា​តំបន់ សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​បណ្ដាញ​ព័ត៌មាន​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​អាស៊ាន​លើក​ទី​៣

    ភ្នំពេញ៖​កិច្ច​ប្រជុំ​បណ្ដាញ​ព័ត៌មាន​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​អាស៊ាន​លើក​ទី​៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ខែ​តុលា​​ឆ្នាំ​២០១៥​​នា​សណ្ឋាគារ​សុខា​រ៉េ​ស៊ី​ដង់​​ក្រោម​អធិបតីភាព​លោក​ប្រាក់​សុខុន​​ប្រធាន​គណៈ​ធម្មាធិការ​ជាតិ​សម្រប​សម្រួល​កិច្ចការ​បញ្ជូន​កង​កម្លាំង​ចូលរួម​ថែរក្សា​សន្តិភាព​របស់​អ.ស.ប.​រួម​នឹង​វត្តមាន​មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា​មន្ត្រី​យោធា​ស៊ីវិល​នៃ​បណ្ដាល​ប្រទេស​អាស៊ាន​ព្រម​ទាំង​លេខាធិការ​អាស៊ាន​ផង​ដែរ។

ជប៉ុន​នឹង​ផ្ដល់​ថវិកា​ជាង​៨០​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ការងារ​មីន

    ភ្នំពេញ៖​រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្ដល់​ថវិកា​សរុប​ចំនួន​៨៨.១៦៤.៨៩០​យ៉េន​(ប្រមាណ​៨០១.៤៩៩​ដុល្លារ​សហរដ្ឋ​អាមេរិក)​ដល់​អង្គការ​សកម្មភាព​កម្ចាត់​មីន​(JMAS)ដើម្បី​អនុវត្ត​គម្រោង​បង្កើន​សមត្ថភាព​បោស​សម្អាត​មីន​ដល់​អង្គការ​ស៊ី ម៉ាក់​(CMAC)ជំហាន​ទី​២​។

    កិច្ច​សន្យា​ផ្ដល់​ជំនួយ​នេះ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ម៉ោង​១០:៣០​ព្រឹក​ថ្ងៃ​ទី​៨​ខែ​តុលា​ឆ្នាំ​២០១៥​នៅ​សាល​ប្រជុំ​ធំ​នៃ​ស្ថានទូត​ជប៉ុន​នៅ​ភ្នំពេញ​។

Pages

Subscribe to ការអភិវឌ្ឍន៍