Khmer UNICODE
Khmer UNICODE
Installation Campaign
We will help you, Just click...
ទស្សន៍ទាយ​​ខ្លួន​អ្នក

ការ​ស្ទង់មតិ
សទ្ទានុក្រម

អំពើ​ដែល​បង្ហាញ​អំពី​ការ​ប្រកាន់​បក្ស​ពួក ធ្វ...

ការ​បែង​ចែក​ពលកម្ម​តាម​យេនឌ័រ​ គឺ​ជា​ទិដ្ឋភាព...

អ្នក​នៅ​លើ​បណ្ដាញ​
មាន​ ​អ្នក​ប្រើ 0 នាក់ និង ភ្ញៀវ​​ 26 នាក់ បច្ចុប្បន្ន​នៅ​លើ​បណ្តាញ​ ។

រៀបចំ​ដោយ
Open Institute

វិបផតថល​នេះ​ដំណើរការ​ដោយ
Powered by Drupal

11-04-2012 អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន

ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២​មក អង្គការ​ចិត្ត​សាស្ត្រ​គ្មាន​ព្រំដែន​(PSF-ONGD)​ដែល​មាន​ក្រុម​ការងារ សង្គម​ផ្លូវ​ចិត្ត​ចល័ត បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​អន្តរាគមន៍ ក្នុង​គោល​បំណង​ដើម្បី​គាំទ្រ​ដល់​ស្ត្រី​ដែល​កំពុង​រស់​នៅ​ជាមួយ​និង​ស្ថានភាព​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ក្នុង​ស្រុក​ចំនួន​ប្រាំ​(បរកែវ, អូយ៉ាដាវ, អណ្តូង​មាស,តាវែង, វ៉ឺនសៃ)នៃ​ខេត្ត​រតនគិរី ។

16-02-2012 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ដើម្បី​ចូល​រួម​ជា​មួយ​ក្រសួង​កិច្ច​ការ​នារី​ក្នុង​ការ​អបអរ​ទិវា​នារី​អន្តរជាតិ​៨មិនា ឆ្នាំ២០១២។ យុទ្ធនាការ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​ដើម្បី​ផ្ដល់​ភាព​យល់​ដឹង​បន្ថែម​ទៅ​លើ​តម្លៃ​នៃ​មាតា​ក្រោម​ប្រធាន​បទ​ដែល​ជ្រើស​រើស​ដោយ​ក្រសួង​កិច្ចការ​នារី​មាន​ឈ្មោះ​ថា​«អ្នក​ម្ដាយ​ដ៏​ឆ្នើម​របស់​ខ្ញុំ»។

01-02-2012 អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន

អង្គការ​ចិត្ត​សាស្ត្រ​គ្មាន​ព្រំដែន​(PSF-ONGD) បាន​ធ្វើ​ការ​បណ្ដុះបណ្ដាល​រយះ​ពេល​បី​ថ្ងៃ​ដល់​មន្ត្រី​សុខាភិបាល បម្រើការ​នៅ​ប៉ុស្តិ៍​សុខភាព មណ្ឌល​សុខ​ភាព​និង​មន្ទីរ​ពេទ្យ​បង្អែក​នៅ​ក្នុង​ខេត្ត​រតនគិរី​ពី​ប្រធានបទ​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ ។ គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គឺ​ដើម្បី​ផ្ដល់​ព័ត៌មាន ​និង​ចំណេះ​ដឹង​បន្ថែម​ដល់​មន្ត្រី​បម្រើការ​លើ​វិស័យ សុខាភិបាល ​ក្នុង​ការ​ចូលរួម​ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ព្រម​ទាំង​យល់​ដឹង​បន្ថែម​ពី​របៀប​ស្វែង​រក​ករណី​អំពើ​ហិង្សា​ការ​ផ្ដល់​ការ​ព្យាបាល និង​ការ​បញ្ជូន​ជន​រងគ្រោះ ។

10-01-2012 អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន

កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១២ អង្គការ​ចិត្ត​សាស្ត្រ​គ្មាន​ព្រំដែន​អេស្ប៉ាញ​(PSF-ONGD) បាន​បន្ត​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់ បុរស និង​ស្ត្រី​ដែល​ត្រូវ​បាន​ជ្រើសរើស នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ស្ត្រី​ជនជាតិ​ដើម​ភាគ​តិច​ឋិត​នៅ​ក្នុង​ក្រុង​បាន​លុង​ខេត្ត​រតនគិរី ក្រោម​សកម្មភាព​របស់​គម្រោង​"ទប់​ស្កាត់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​និង​ផ្ដល់​ការ​គាំទ្រ​ដល់​ជន​រងគ្រោះ​ក្នុង​ចំណោម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ប្រទេស​កម្ពុជា" ។

23-12-2011 ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា

កាល​ពី​ថ្ងៃ​ទី ៧-៨ ខែ​ធ្នូ ឆ្នាំ​២០១១ អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​រៀបចំ​កម្មវិធី ​ការ​ស្ដាប់​សម្លេង​ពិត​របស់​ស្ត្រី​ក្រោម​របប​ខ្មែរ​ក្រហម ដែល​ជា​វេទិកា​ស្ត្រី​ទី​មួយ​នៅ​កម្ពុជា ។

02-12-2011

ថ្ងៃ​សុក្រ ទី​២៥ ខែ​វិច្ឆិកា​គឺជា​ទិវា​អន្តរជាតិ​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី ។ អង្គការ​សង្គម​ស៊ីវិល បាន​រួបរួម​គ្នា​ប្រារព្ធ​ធ្វើ​យុទ្ធនាការ​១៦​ថ្ងៃ នៃ​យុទ្ធនាការ​សកម្មជន​ប្រឆាំង​អំពើ​ហិង្សា​លើ​យេនឌ័រ ដែល​ដឹង​នាំ​ដោយ UN Womenប្រចាំ​ប្រទេស​កម្ពុជា ។

09-08-2011 អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន

ចាប់​ពី​ខែ​កក្កដា​ដល់​ខែ​កញ្ញា ឆ្នាំ​២០១១ អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)ដោយ​មាន​ការ​សហការ​ជា​មន្ទីរ​កិច្ចការ​នារី​ខេត្ត​រតនគីរី បាន​នឹង​កំពុង​បណ្ដុះបណ្ដាល​ស្ត្រី​បង្គោល​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន ​២០០​នាក់​មក​ពី​១៦៧​ភូមិ​នៅ​មជ្ឈមណ្ឌល​ស្ត្រី​ក្នុង​កិច្ច​អភិវឌ្ឍន៍​ក្នុង​ក្រុង​បាន​លុង​។

29-06-2011 អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន

កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០១១ អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ព្រំដែន​(PSF-ONGD)​បាន​ធ្វើ​ការ​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ក្រសួង​កិច្ចការ​នារី​បើក​វគ្គ​បណ្ដុះបណ្ដាល​រយៈ​ពេល​ពីរ​ថ្ងៃ​ស្ដីពី​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល ពាក់ព័ន្ធ​ប្រចាំ​នៅ​ខេត្ត​រតនគីរី ហើយ​ជា​សរុប​មាន​ស្រី​ចំនួន​២២​នាក់ និង​សរុប​ចំនួន​២៨​នាក់ បាន​ចូល​រួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​។

02-06-2011 អង្គការ​សុខភាព​ផ្លូវ​ចិត្ត​គ្មាន​ព្រំដែន

កាល​ពី​ចុង​ខែ​មេសា​កន្លង​ទៅ​នេះ​អង្គការ​សុខភាព​ផ្លូវចិត្ត​គ្មាន​ព្រំដែន ​(PSF-ONGD) ​បាន​រៀប​ចំ​ការ​​បណ្ដុះបណ្ដាល​មួយ​ស្ដី​អំពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដល់​និស្សិត​អនុបណ្ឌិត​ជំនាញ​ផ្នែក​ប្រឹក្សា​និង​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយ​មាន​ការ​ជួយ​សម្របសម្រួល​ពី​អង្គការ​អាល្លឺម៉ង់​មួយ​ហៅ​កាត់​ថា ​(GIZ)។

24-05-2011 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

ស្ថាប័ន​រដ្ឋាភិបាល​ អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​ដៃ​​គូ​អភិវឌ្ឍ ព្រម​ទាំង​ផ្នែក​ឯកជន​បាន​ឯកភាព​គ្នា​ថា ​បញ្ហា​យេនឌ័រ​និង​ការ​រំលោក​សិទ្ធិ​ស្ត្រី​គួរ​ត្រូវ​បញ្ជ្រាប​ទៅ​ក្នុង​គោលនយោបាយ​ICT​។ ការ​មូលមតិ​គ្នា​លើក​ឡើង​បែប​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី ១៩ ឧសភា​ ២០១១ នៅ​សណ្ឋាគារ​ Sunway អំពី​ "ទស្សន​​​យេនឌ័រ ក្នុង​​ការ​អភិវឌ្ឍ​គោលនយោបាយ​​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មានវិទ្យា ICT"​​។

05-04-2011 ព្រឹទ្ធសភា​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា
09-03-2011 កាសែត​កោះ​សន្តិភាព

លោកស្រី ជឹម ម៉ាណាវីរាជធានី​ភ្នំពេញ៖ ថ្ងៃ​ទី៨ មីនា គឺ​ជា​ថ្ងៃ​ពិសេស​សម្រាប់​ស្ត្រី​នៅ​ទូទាំង​ពិភពលោក ដែល​ទាំង​ស្ត្រី និង​បុរស​ប្រារព្ធ "ទិវា​សិទ្ធិ​នារី​អន្តរជាតិ"។ ជា​ការ​ពិត​ទិវា​នេះ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី៨ មីនា ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នា​ឆ្នាំ​នេះ គឺ​ទិវា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​នៃ​ការ​វិវត្ត​យ៉ាង​គំហុក​របស់​បច្ចេកវិទ្យា​គមនាគមន៍​ព័ត៌មានវិទ្យា។

03-03-2011 Phnom Penh Post

លោកស្រី​នាយិកា​ប្រតិបត្តិ​វិទ្យាស្ថាន​បើក​ទូលាយ ជឹម ម៉ាណាវីភ្នំពេញ៖វិទ្យាស្ថាន​បើក​ទូលាយ ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រោម​ការ​សហការ​ពី​ក្រសួង​កិច្ចការ​នារី ក្រសួង​អប់រំ យុវជន និង​កីឡា និង​អង្គការ​ជា​ដៃ​គូ​មួយ​ចំនួន កំពុង​តែ​រៀប​ចំ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​អំពី​ការ​ទាញ​យក​ផលប្រយោជន៍​ពី​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ថ្ងៃ​៨​មិនា​ខាង​មុខ​នេះ ។